ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការចរាចរ និងការប្រើបំពានគ្រឿងញៀនក្រោមប្រធានបទ
"រួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន"
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤
នៅប្រទេសកម្ពុជាការហូរចូលនៃគ្រឿងញៀនគឺចាប់តាំងពីរឆ្នាំ១៩៩៣មកម៉្លេះគឺហូរចូលមកតាមរយ:
អង្គការសហប្រជាជាតិ ហៅ អ៊ុន តាក់ ។ រហូតដល់សព្វថ្ងៃគ្រឿងញៀនក៏ជាបញ្ហាចោតមួយសំខាន់
ផងដែរសម្រាប់សង្គមកម្ពុជាទាំងមូល។ សូមបញ្ជាក់ដែលថានាឆ្នាំ២០១៣-២០១៤មានអ្នកប្រើ
ប្រាស់គ្រឿងញៀនដែលបានបញ្ជូនទៅមណ្ឌលកែប្រែគឺមានចំនួន១៨៨២នាក់ ។
ផលប៉ះពាល់នៃគ្រឿងញៀន
តើគ្រឿងញៀនគឺជាអ្វី? ក្នុងន័យបច្ចេកទេសគ្រឿងញៀនគឺជាសារធាតុគីមីដែលមានឥទ្ធិពលដល់ដំណើរការជាធម្មតារបស់
រាងកាយនិងខួរក្បាលគ្រឿងញៀនទាំងអស់មិនមែនចេះតែខុសច្បាប់ទេឧទាហរណ៍ដូចជាកាហ្វេអ៊ីន
(មាននៅក្នុង កាហ្វេ រឺ (កូកាកូឡា) នីកូទីន (នៅក្នុងបារី) និងសុរាដែលជាបច្ចេកទេសគឺជាគ្រឿង ញៀនស្របច្បាប់ ហើយវាមិនត្រូវបានគេចាត់ទុកថាជាគ្រឿងញៀនខុសច្បាប់ទេ។ថ្នាំពេទ្យទោះបីជារកបានតាមវេជ្ជបញ្ជារឺអាចរកទិញបាននៅតាមឪសថស្ថានក៏ដោយក៏វាជាឪសថ
ស្របច្បាប់ដែលអាចជួយយើងអោយជាពីជំងឺផ្សេងៗ ទោះបីវាអាចត្រូវបានគេប្រើបំពានខុសច្បាប់
ក៏ដោយ។
គ្រឿងញៀនខុសច្បាប់គឺជាគ្រឿងញៀនដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដែលប្រទេសនានាលើពិភព
លោកបានសំរេចចិត្តធ្វើការត្រួតពិនិត្យវា។ ប្រទេសនានាបានអនុម័តលើច្បាប់អន្តរជាតិជាច្រើនដូចជា
អនុសញ្ញាអង្គការសហប្រជាជាតិដែលបានចង្អុលបង្ហាញនូវ គ្រឿងញៀនជាក់លាក់ត្រូវធ្វើការត្រួតពិ
និត្យ។ គ្រឿងញៀនទាំងអស់ដែលនឹងបង្ហាញនៅខាងក្រោមគឺជាគ្រឿងញៀនខុសច្បាប់។ មានន័យ
ថានៅក្នុងពិភពលោកការប្រើប្រាស់ផ្ទាល់ រឺការលក់ដូរគ្រឿងញៀនទាំងនេះគឺខុសច្បាប់។
គ្រឿងញៀនត្រូវបានគេហៅឈ្មោះជាច្រើនប្រភេទតាមទីផ្សារនានាហើយខាងក្រោមនេះនិងប្រាប់
លោកអ្នកអំពីរគ្រឿងញៀនខ្លះក្នុងចំណោមគ្រឿងញៀនទាំងនោះ។
គ្រឿងញៀនខុសច្បាប់ទាំងអស់គឺសុទ្ធតែមានឥទ្ធិពលលើផ្នែករាងកាយភ្លាមៗ សតិបញ្ញា និងអាចធ្វើអោយគេរងនូវផលប៉ះពាល់ ជាមួយជំងឺថ្លើមផ្សេងៗ ឬ មេរោគ ហ៊ីវ និង ជំងឺកាមរោគផ្សេងៗដោយសារការប៉ះពាល់ឈាម ឬ សុឺរុាំងរួមគ្នា ការរួមភេទដោយមិនមែនសុវត្ថិភាព ជាពិសេសចំពោះយុវជន។
គ្រឿងញៀនដែលលើកយកមកនិយាយ ឬ គ្រឿងញៀនខុសច្បាប់គឺមានតែ៦គឺ
១. កញ្ឆា
តើកញ្ឆាគឺជាអ្វី?
កញ្ឆាគឺជាថ្នាំជក់មួយប្រភេទដែលមានពណ៌ខៀវ ឬពណ៌ត្នោតដែលកើតឡើងពីកញ្ចុំផ្កា និងស្លឹករបស់វា។ ជ័រកញ្ឆា ឬ ដុំកញ្ឆាគឺកើតឡើងពីកញ្ចុំផ្កាកញ្ឆាពណ៌ខ្មៅ ឬ ត្នោតដែលគេកិនវាអោយទៅជាម្សៅ ឬ គ្រីបវាអោយទៅជាដុំៗ។ ប្រេងកញ្ឆា ឬ ជ័រកញ្ឆា"hash oil"គឺជាសារធាតុរាវដែលចំរ៉ាញ់ចេញពីដើមកញ្ឆា ឬ ជ័រកញ្ឆា។
តើវាត្រូវបានគេប្រើប្រាស់យ៉ាងដូចម្តេច?
ប្រភេទកញ្ឆាទាំងអស់ជាទូទៅត្រូវបានគេប្រើប្រាស់ដោយការជក់ ។ជ័រកញ្ឆា និងប្រេងកញ្ឆាអាចត្រូវ
បានគេបរិភោគ ឬឆុងដាក់ក្នុងតែ។
តើវាមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់យ៉ាងដូចម្តេចខ្លះ?
កញ្ឆាអាចធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍លំហែរីករាយ ហើយពេលខ្លះមានសេចក្តីរីករាយ
ពេលប្រើប្រាស់វា។ អ្នកប្រើប្រាស់អាចមានវិញ្ញាណរស់រវើកក្នុងការមើលឃើញ ការហិតខ្លិន ការភ្លក់រសជាតិ និង ការស្តាប់លឺ។
តើគ្រោះថ្នាក់អ្វីខ្លះដែលកើតមានចំពោះអ្នកប្រើប្រាស់កញ្ឆា?
ក្នុងដំណាក់កាលដំបូងអ្នកប្រើប្រាស់កើនចំណង់ និង សង្វាក់ជីពចរលោតញាប់។ អ្នកប្រើប្រាស់
មានការលំបាកក្នុងការធ្វើចលនា និងការប្រើប្រាស់បញ្ញាដូចជាការបើកររថយន្ត និងការគិតអោយ
បានសមហេតុផល។ នៅពេលដែលប្រើប្រាស់ច្រើនធ្វើអោយវិញ្ញាណអ្នកប្រើប្រាស់ស្តាប់លឺសំលេង
មុតខ្លាំង និង ឃើញពណ៌ដិតខ្លាំងខុសពីធម្មតានៅពេលនោះការគិតរបស់គេមានល្បឿនយឺត និង
មានការភ័ន្តច្រឡំ ។ប្រសិនបើកម្រិតប្រើប្រាស់ច្រើនហួសឥទ្ធិពលនៃកញ្ឆាធ្វើអោយ វង្វេង និងអាច
រញីរញ័រ ងាយតក់ស្លុត និងរហូតដល់ឆ្កួតលីលា។
អ្នកប្រើប្រាស់កញ្ឆាជាប្រចាំធ្វើអោយងាយញៀន និងធ្វើអោយគេបាត់បង់ចំនូលចិត្តចំពោះសកម្ម
ភាពផ្សេងៗដូចជា ធ្វើអោយគេខ្ចិលច្រអូស និងបាត់ភាពទំនាក់ទំនងគ្នា។
ការសិក្សាថ្មីៗនេះនៅក្នុងចក្រភពអង់គ្លេសបានបង្ហាញនូវទំនាក់ទំនងរវាងការប្រើប្រាស់ កញ្ឆា និង
ការកើនឡើងនៃកាមិនស្គាល់ខ្លួនឯង (Schizophrenia) ។
គ្រោះថ្នាក់ផ្សេងៗទៀត
ផ្សែងកញ្ឆាមានផ្ទុកសារធាតុរបស់វាខ្ពស់ជាង ផ្សែងបារី៥០ភាគរយ ដែលធ្វើអោយអ្នកប្រើប្រាស់
ងាយរងគ្រោះដោយជំងឺ មហារីកសួត និងជំងឺផ្លូវដង្ហើមផ្សេងទៀត ។
តើអ៊ិកស្តាស៊ីគឺជាអ្វី?
អ៊ិកស្តាស៊ីគឺជាសារធាតុលើកកម្លាំងខួរក្បាលដែលជាធម្មតាត្រូវបានគេផលិតដោយមន្ទីរពិសោធន៍
ខុសច្បាប់នានា។ តាមពិតពាក្យ"អ៊ិកស្តាស៊ី"បានកើតឡើង ហើយមិនប្រើសម្រាប់សម្គាល់ទៅលើ
សារធាតុមួយមុខណាទេ ប៉ុន្តែជាសារធាតុច្រើនប្រភេទដែលមានឥទ្ធិពលប្រហាក់ប្រហែលគ្នាទៅ
លើអ្នកប្រើប្រាស់ ។ ជារឿយៗគ្រាប់ថ្នាំណាក៏ដោយដែលមានផ្លាកសញ្ញា ឥលូវនេះត្រូវបានគេហៅ
ថា"អ៊ិកស្តាស៊ី"ស្របតាមសារធាតុគីមីដែលមាននៅក្នុងថ្នាំនេះ ។
គ្រឿងញៀននេះត្រូវបានគេចែកចាយក្នុងទំរង់ជាគ្រាប់ថ្នាំ ហើយវាក៏អាចមានជាម្សៅ ឬ កាប់ស៊ុល
ផងដែរ ។ គ្រាប់ថ្នាំអាចមានទំរង់ និងទំហំខុសគ្នា ។
តើវាត្រូវបានគេប្រើប្រាស់ដោយរបៀបណា?
វាត្រូវបានគេប្រើប្រាស់ដោយលេប ប៉ុន្តែក៏អាចប្រើប្រាស់ដោយ ការហឺត ឬ ចាក់បានដែរ ។
តើវាប៉ះពាល់ដល់អ្នកប្រើប្រាស់យ៉ាងណាខ្លះ?
អ៊ិកស្តាស៊ីអាចធ្វើអ្នកប្រើប្រាស់រឹតតែមានការយោគយល់ចិត្តកាន់តែខ្លាំងឡើង ហើយនាំអោយមាន
អារម្មណ៍រឹតតែស្និតស្នាលជាមួយអ្នកនៅជុំវិញគេ ។ វាអាចធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍រស់
ក្នុងសង្គម និង មានភាពស្វាហាប់ ។
តើមានគ្រោះថ្នាក់អ្វីខ្លះចំពោះអ្នកប្រើប្រាស់អ៊ិកស្តាស៊ី ?
ក្នុងរយ:ពេលខ្លី អ៊ិកស្តាស៊ី អាចធ្វើអោយរាងកាយធ្វើមិនដឹងមិនឮនូវសញ្ញានៃភាពទុក្ខព្រួយនានា
ដូចជាខ្សោះទឹកពីក្នុងខ្លួន ភាពធីងធោង ភាពអស់កម្លាំង ហើយវាអាចចូលទៅឆាឆៅចំពោះសមត្ថភាពនៃរាងកាយក្នុងការគ្រប់គ្រងកម្តៅ ។ លើពីនេះទៅ
ទៀត អ៊ិកស្តាស៊ី អាចបំផ្លាញសរីរាង្គ ដូចជាថ្លើម និង ក្រលាន ។ ពេលខ្លះវានាំអោយប្រកាច់ និង
គាំងបេះដូង ។ ការប្រើប្រាស់អ៊ិកស្តាស៊ី ក្នុងកំរិតច្រើន អាចប៉ះពាល់ដល់ការមិនបានសម្រាក ការធុញថប់ និងការរវើរវាយខ្លាំងក្លា ។
ការប្រើប្រាស់ អ៊ិកស្តាស៊ី យូរទៅអាចបំផ្លាញផ្នែកខ្លះនៃខួរក្បាល ដែលកើតពីការតានតឹងខ្លាំងក្លា និង ធ្វើអោយបាត់បង់ការចងចាំ ។
គ្រោះថ្នាក់ផ្សេងៗទៀត
ថ្នាំគ្រាប់ដែលត្រូវគេលក់ដោយប្រើឈ្មោះថា "អ៊ិកស្តាស៊ី" អាចផ្ទុកសារធាតុដែលមានគ្រោះថ្នាក់ផ្សេងៗទៀតដែលអាចមានភាពខ្លាំង និង ឥទ្ធិពលខុសៗគ្នា ។
សូមអរគុណ!

"បើចង់ឈ្នះជីវិត គឺត្រូវរៀនពីជីវិត"
២.កូកាអ៊ីន
តើកូកាអ៊ីនគឺជាអ្វី?
កូកាអ៊ីនគឺជាម្សៅពណ៌ស ឬ គ្នានពណ៌ដែលធ្វើអោយមានថាមពលខ្លាំង។ វាត្រូវបានគេចំរាញ់ចេញ
មកពីស្លឹកកូកា។ នៅតាមទីផ្សារនានាវាអាចត្រូវបានគេធ្វើអោយទៅជាវត្ថុរាវ ឬ បញ្ចូលទៅជាមួយ
សារធាតុផ្សេងទៀតដើមីបង្កើនគុណភាព។ ដុំកូកាអ៊ីនគឺជា កូកាអ៊ីនដែលត្រូវបានគេចំរ៉ាញបន្ថែម
ទៀតជាមួយអាម៉ូញាក់ ឬ សូដ្យូម ប៊ីកាបូណាត (សូដាឆេះ) និងមានសណ្ឋានដូចជាដុំថ្ម ឬ បន្ទះថ្ម
តូចៗ ។
តើវាត្រូវបានគេប្រើប្រាស់យ៉ាងដូចម្តេច?
កូកាអ៊ីនជាទូទៅគេប្រើប្រាស់ដោយការ ហឺត ឬ ស្រូបចូលក្នុងច្រមុះ ឬ ចាក់ចូលក្នុងសរសៃដោយ
ឡែក ដុំកូកាអ៊ីនប្រើប្រាស់បានសម្រាប់តែការជក់ប៉ុណ្ណោះ ។
តើកូកាអ៊ីនប៉ះពាល់ដល់អ្នកប្រើប្រាស់ដូចម្តេចខ្លះ?
កូកាអ៊ីនអាចធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍រីករាយ និង ស្រណុកស្រួលក្នុងអារម្មណ៍ ។
លើសពីនេះទៅទៀតអ្នកប្រើប្រាស់តែងតែកើនឡើងជាបណ្តោះអាសន្ននូវកំរិតនៃការគិត និងថាម
ពលនិងមិនងាយឃ្លាន និងមិនងាយអស់កម្លាំង ។
តើគ្រោះថ្នាក់អ្វីខ្លះដែលកើតមានចំពោះអ្នកប្រើប្រាស់កូកាអ៊ីន?
ឥទ្ធិពលរយ:ពេលខ្លីមានដូចជា បាត់បង់ចំណង់ ដកដង្ហើមញាប់ និង កើនកម្តៅក្នុងខ្លួន និងបេះដូង
ដើរញាប់ ។ អ្នកប្រើប្រាស់អាចមានកិរិយាប្លែកៗ មិនប្រក្រតី ហើយពេលខ្លះគឺកាចសាហាវ ។
ការប្រើប្រាស់ច្រើនហួសកំរិតនាំអោយប្រកាច់ រញីរញ័រ ដាច់សរសៃឈាមក្នុងខូរក្បាល មានបញ្ហា
ក្នុងខូរក្បាល និងគាំងបេះដូង។
អ្នកប្រើប្រាស់កូកាអ៊ីនមានរយ:ពេលយូរនឹងមានគ្រោះថ្នាក់ចំពោះបញ្ហាសុខភាពជាច្រើន គ្រោះថ្នាក់
ទាំងនោះអាស្រ័យទៅលើកម្រិតនៃការប្រើប្រាស់ ។ ការហឺតកូកាអ៊ីនធ្វើអោយខូចក្រដាសច្រមុះ
ការជក់អាចប៉ះពាល់ដល់ផ្លូវដង្ហើម ការចាក់អាចនាំអោយអាប់សែ និង ឆ្លងមេរោគនានា ។
គ្រោះថ្នាក់ផ្សេងៗទៀតវាអាស្រ័យទៅលើរបៀបដែលគេប្រើគ្រឿងញៀន ដូចជាការញៀនផ្នែកផ្លូវ
ចិត្ត ការទទួលទានអាហារមិនបានគ្រប់គ្រាន់ ស្រកទំងន់ វង្វេងស្មារតី ស្ពឹកស្រពន់ និងមើលទៅដូច
មនុស្សឆ្កូត ។
គ្រោះថ្នាក់ផ្សេងៗ
លាយកូកាអ៊ីនជាមួយស្រាគឺមានគ្រោះថ្នាក់បំផុត និងអាចស្លាប់ភ្លាមៗពេលបរិភោគរួច ។
"បើស្រលាញ់ជីវិតអ្នកចៀសអោយឆ្ងាយពីគ្រឿងញៀន"
៤.អ៊ិកស្តាស៊ី
៣.ហេរ៉ូអ៊ីន
តើហេរ៉ូអ៊ីនគឺជាអ្វី?
ហេរ៉ូអ៊ីន គឺជាគ្រឿងញៀនមួយប្រភេទដែលមានគុណភាពបំបាត់ការឈឺចាប់ ដែលគេចំរាញ់ចេញ
ពី ម័រហ្វីន ដែលជាសារធាតុមួយចំរ៉ាញ់ចេញពីរុក្ខជាតិអាភៀន ។ ហេរ៉ូអ៊ីនសុទ្ធជាម្សៅពណ៌ស ។
ហេរ៉ូអ៊ីននៅតាមផ្សារគឺមានពណ៌សត្នោតពីព្រោះវាត្រូវបានគេធ្វើ អោយរលាយ ឬធ្វើអោយមិនសុទ្ធ
ហេរ៉ូអ៊ីននៅតាមផ្សារគឺមានពណ៌សត្នោតពីព្រោះវាត្រូវបានគេធ្វើ អោយរលាយ ឬធ្វើអោយមិនសុទ្ធ
មានន័យថាគុណភាពរបស់វាខុសគ្នា ។
តើវាត្រូវបានគេប្រើប្រាស់ដោយរបៀបណា?
ជាទូទៅគេប្រើប្រាស់វាដោយចាក់ ប៉ុន្តែអាច ហឺត ជក់ ឬ ស្រូបតាមច្រមុះ ។
តើវាមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់យ៉ាងណាខ្លះ?
ហេរ៉ូអ៊ីនអាចបន្ថយនូវភាពតានតឹង និង ថប់អារម្មណ៍ របស់អ្នកប្រើប្រាស់ ។ អ្នកប្រើប្រាស់មិនមាន
អារម្មណ៍រំជួលចិត្ត មិនមានអារម្មណ៍ទុក្ខព្រួយ ឬឈឺចាប់ទេ ។ ការប្រើប្រាស់ច្រើនអ្នកប្រើប្រាស់អាច
ឡប់សតិ ។
តើគ្រោះថ្នាក់អ្វីខ្លះដែលកើតមានចំពោះអ្នកប្រើប្រាស់ ហេរ៉ូអ៊ីន ។
ផលប៉ះពាល់ក្នុងរយ:ពេលខ្លីមានប្រស្រីភ្នែករួមតូច ចង់ក្អួតចង្អោរ ដេកមិនលក់ ពិបាកប្រមូលអារម្ម-
ណ៍ និងខ្ចិលច្រអូស ។ ហេរ៉ូអ៊ីនគឺញៀនខ្លាំងណាស់ ហើយអ្នកប្រើប្រាស់អាចញៀនទាំងផ្នែករាងកា-
យ និង ផ្លូវចិត្តបានយ៉ាងឆាប់រហ័ស ។
ពួកគេក៏ងាយសាំនឹងគ្រឿងញៀននេះ មានន័យថាអ្នកប្រើប្រាស់ត្រូវការកំរិតនៃការប្រើប្រាស់កើន
ឡើងជាប្រចាំដើម្បីទទួលបានប្រសិទ្ធភាពពី ហេរ៉ូអ៊ីន ។
ការប្រើប្រាស់ហេរ៉ូអ៊ីនមានរយ:ពេលយូរទៅធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាច្រើនប្រភេទ ។ ក្នុងនោះមាន ការស្រកទំងន់យ៉ាងឆាប់រហ័ស មិនទទួលទានអាហារ និង ទល់លាមក ។ វាអាចធ្វើ
អោយដំណើររដូវរបស់ស្រ្តីមិនធម្មតា ធ្វើអោយស្ងប់ស្ងៀម និង ខ្ចិលច្រអូសជាប្រចាំ ។
ការបញ្ឈប់ការប្រើប្រាស់ហេរ៉ូអ៊ីនភ្លាមៗនាំអោយមានរោគសញ្ញាញៀនលេចឡើង ដែលអាចមាន
គ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដូចជា ទទឹងទទែងមិនស្តាប់គ្នា រាគរុះ រញីរញ័រ ស្លនស្លោ ហៀរសំបោរ រងារញាក់ និង បែកញើសច្រើន ។
គ្រោះថ្នាក់ផ្សេងៗទៀត
អ្នកប្រើប្រាស់អាចប្រឈមមុខនឹងការប្រើប្រាស់ហួសកំរិត ដែលអាចធ្វើអោយសន្លប់ និង ស្លាប់ដោយសារថប់ដង្ហើម ។
Main global cocaine flows , 2008
តើអ៊ិកស្តាស៊ីគឺជាអ្វី?
អ៊ិកស្តាស៊ីគឺជាសារធាតុលើកកម្លាំងខួរក្បាលដែលជាធម្មតាត្រូវបានគេផលិតដោយមន្ទីរពិសោធន៍
ខុសច្បាប់នានា។ តាមពិតពាក្យ"អ៊ិកស្តាស៊ី"បានកើតឡើង ហើយមិនប្រើសម្រាប់សម្គាល់ទៅលើ
សារធាតុមួយមុខណាទេ ប៉ុន្តែជាសារធាតុច្រើនប្រភេទដែលមានឥទ្ធិពលប្រហាក់ប្រហែលគ្នាទៅ
លើអ្នកប្រើប្រាស់ ។ ជារឿយៗគ្រាប់ថ្នាំណាក៏ដោយដែលមានផ្លាកសញ្ញា ឥលូវនេះត្រូវបានគេហៅ
ថា"អ៊ិកស្តាស៊ី"ស្របតាមសារធាតុគីមីដែលមាននៅក្នុងថ្នាំនេះ ។
គ្រឿងញៀននេះត្រូវបានគេចែកចាយក្នុងទំរង់ជាគ្រាប់ថ្នាំ ហើយវាក៏អាចមានជាម្សៅ ឬ កាប់ស៊ុល
ផងដែរ ។ គ្រាប់ថ្នាំអាចមានទំរង់ និងទំហំខុសគ្នា ។
តើវាត្រូវបានគេប្រើប្រាស់ដោយរបៀបណា?
វាត្រូវបានគេប្រើប្រាស់ដោយលេប ប៉ុន្តែក៏អាចប្រើប្រាស់ដោយ ការហឺត ឬ ចាក់បានដែរ ។
តើវាប៉ះពាល់ដល់អ្នកប្រើប្រាស់យ៉ាងណាខ្លះ?
អ៊ិកស្តាស៊ីអាចធ្វើអ្នកប្រើប្រាស់រឹតតែមានការយោគយល់ចិត្តកាន់តែខ្លាំងឡើង ហើយនាំអោយមាន
អារម្មណ៍រឹតតែស្និតស្នាលជាមួយអ្នកនៅជុំវិញគេ ។ វាអាចធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍រស់
ក្នុងសង្គម និង មានភាពស្វាហាប់ ។
តើមានគ្រោះថ្នាក់អ្វីខ្លះចំពោះអ្នកប្រើប្រាស់អ៊ិកស្តាស៊ី ?
ក្នុងរយ:ពេលខ្លី អ៊ិកស្តាស៊ី អាចធ្វើអោយរាងកាយធ្វើមិនដឹងមិនឮនូវសញ្ញានៃភាពទុក្ខព្រួយនានា
ដូចជាខ្សោះទឹកពីក្នុងខ្លួន ភាពធីងធោង ភាពអស់កម្លាំង ហើយវាអាចចូលទៅឆាឆៅចំពោះសមត្ថភាពនៃរាងកាយក្នុងការគ្រប់គ្រងកម្តៅ ។ លើពីនេះទៅ
ទៀត អ៊ិកស្តាស៊ី អាចបំផ្លាញសរីរាង្គ ដូចជាថ្លើម និង ក្រលាន ។ ពេលខ្លះវានាំអោយប្រកាច់ និង
គាំងបេះដូង ។ ការប្រើប្រាស់អ៊ិកស្តាស៊ី ក្នុងកំរិតច្រើន អាចប៉ះពាល់ដល់ការមិនបានសម្រាក ការធុញថប់ និងការរវើរវាយខ្លាំងក្លា ។
ការប្រើប្រាស់ អ៊ិកស្តាស៊ី យូរទៅអាចបំផ្លាញផ្នែកខ្លះនៃខួរក្បាល ដែលកើតពីការតានតឹងខ្លាំងក្លា និង ធ្វើអោយបាត់បង់ការចងចាំ ។
គ្រោះថ្នាក់ផ្សេងៗទៀត
ថ្នាំគ្រាប់ដែលត្រូវគេលក់ដោយប្រើឈ្មោះថា "អ៊ិកស្តាស៊ី" អាចផ្ទុកសារធាតុដែលមានគ្រោះថ្នាក់ផ្សេងៗទៀតដែលអាចមានភាពខ្លាំង និង ឥទ្ធិពលខុសៗគ្នា ។
អ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា
ដើម្បីប្រទេសមានការអភិវឌ្ឍន៍ រួមគ្នាកំចាត់គ្រឿងញៀន
៥.គ្រឿងញៀនរវើរវាយនានា
តើវាគឺជាអ្វី?
ថ្នាំរវើរវាយឬឧសថមមាល គឺជាគ្រឿងញៀនដែលធ្វើអោយប្រែប្រួលនូវស្ថានភាពស្មារតីនៃអ្នកប្រើ
ប្រាស់ និងធ្វើអោយកើតមានភាពរវើរវាយច្រើនប្រភេទ។ ប្រភេពសំខាន់ៗនៃថ្នាំរវើរវាយមាន
d-lysergic acid diethylamide (LSD) , phencyclidine (PCP), hallucinogenic amphetamines , mescalineand psilocybe mushrooms.
ឥលូវនេះយើងលើកយកគ្រឿងញៀនរវើរវាយប្រភេទ LSD មកនិយាយ
តើវាគឺជាអ្វី?
LSD (D-Lysergic Acid Diethylamide) គឺជាថ្នាំញៀនពាក់កណ្តាលសំយោគដែលចំរ៉ាញ់ចេញមកពី lysergic acid ដែលមានក្នុងអំបូរផ្សិតដែលដុះនៅលើដើមស្រូវម្យ៉ាង និងគ្រាប់ធុញ្ញាជាតិផ្សេងៗ ទៀត ។ LSD ជាទូទៅគឺសំដៅលើ"អាស៊ីត"ដែលមានឥទ្ធិពលធ្វើអោយរវើរវាយបំផុត ។ ជាទូទៅគេ
លក់វានៅតាមទីផ្សារក្នុុងទំរង់ជាក្រដាសរូបភាពតូចៗដែលមានចំនុចអុចៗនៅលើក្រដាស ហើយចំ
ណុចអុចៗនោះគឺមានផ្ទុកគ្រឿងញៀនប្រភេទនេះ ប៉ុន្តែវាជាគ្រាប់ ជាកាប់ស៊ុល ឬ ពេលខ្លះមានជា
វត្ថុរាវផងដែរ ។ វាជាសារធាតុគ្មានពណ៍ គ្មានខ្លិន និងមានរស់ជាតិល្វីងតិចៗ ។
តើវាត្រូបានគេប្រើប្រាស់យ៉ាងដូចម្តេច?
វាជាទូទៅត្រូវបានគេប្រើប្រាស់ដោយលេប ។
តើវាប៉ះពាល់ដល់អ្នកប្រើប្រាស់យ៉ាងណាខ្លះ?
ការប្រើប្រាស់ LSD នាំអោយមានការប្រែប្រួលការគិតយ៉ាងខ្លាំង អារម្មណ៍ និងរបៀបនៃការគិតកាន់
តែជិតស្និទជាមួយនឹសង្គមជុំវិញអ្នកប្រើប្រាស់ ។តែទោះជាយ៉ាងណាក៏ដោយប្រសិទ្ធភាពពិត
ប្រាកដនៃ LSD គឺវាខុសគ្នាអាស្រ័យដោយស្ថាភាពផ្លូវចិត្ត នៃអ្នកប្រើប្រាស់ និងស្ថានភាពជុំវិញ
របស់អ្នកប្រើប្រាស់គឿងញៀន ។
តើគ្រោះថ្នាក់អ្វីខ្លះដែលមានចំពោះអ្នកប្រើប្រាស់LSD?
ក្នុងរយ:ពេលខ្លី LSD ធ្វើអោយវិញ្ញាណភ័ន្តច្រឡំ និង មើលឃើញខុសការពិត ។ អារម្មណ៍របស់អ្នក
ប្រើប្រាស់ជ្រាលជ្រៅ ហើយពេលវេលា និង ពណ៍ សំឡេង និងការប៉ះពាល់នានាហាក់ដូចជាខ្លាំង
ក្លាណាស់ ។ អ្នកប្រើប្រាស់ LSD ខ្លះទទូលនូវគ្រោះថ្នាក់យ៉ាងខ្លាំងដូចជាការគិតដោយភាពរន្ធត់ និងមានអារម្មណ៍ខ្លាចខ្លាំងដែលមិនអាចគ្រប់គ្រងបាន ខ្លាចមិនមានហេតុផល ហើយខ្លាចស្លាប់
និង អស់សង្ឃឹម ។ ផលប៉ះពាល់ចំពោះរាងកាយគឺតិចតួចបើប្រៀបធៀបទៅនឹងផលប៉ះពាល់ខាង
ផ្លូវចិត្ត ។ ផលប៉ះពាល់ទាំងនោះមាន រីកប្រស្រីភ្នែក បេះដូងដើរញាប់ និងសម្ពាធឈាមខ្ពស់ បាត់ចំណង់ ដេកមិនលក់ ស្ងួតមាត់ និងរញីរញ័រ ។
"បើស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់ជាតិរបស់អ្នក សូមជៀសអោយឆ្ងាយពីគ្រឿងញៀន"
សូមអរគុណ!

No comments:
Post a Comment