Monday, July 21, 2014

តើយើងទាំងអស់គ្នាគួតែប្រើប្រាស់គ្រឿងញៀនដែររឺទេ?

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការចរាចរ និងការប្រើបំពានគ្រឿងញៀនក្រោមប្រធានបទ

"រួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន"

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤

នៅប្រទេសកម្ពុជាការហូរចូលនៃគ្រឿងញៀនគឺចាប់តាំងពីរឆ្នាំ១៩៩៣មកម៉្លេះគឺហូរចូលមកតាមរយ:
អង្គការសហប្រជាជាតិ ហៅ អ៊ុន តាក់ ។ រហូតដល់សព្វថ្ងៃគ្រឿងញៀនក៏ជាបញ្ហាចោតមួយសំខាន់
ផងដែរសម្រាប់សង្គមកម្ពុជាទាំងមូល។ សូមបញ្ជាក់ដែលថានាឆ្នាំ២០១៣-២០១៤មានអ្នកប្រើ
ប្រាស់គ្រឿងញៀនដែលបានបញ្ជូនទៅមណ្ឌលកែប្រែគឺមានចំនួន១៨៨២នាក់ ។

ផលប៉ះពាល់នៃគ្រឿងញៀន

Thursday, May 1, 2014

វិទ្យាល័យហ៊ុនសែនចំការដូងខេត្តកែបប្រទេសកម្ពុជា(Our high school) អ្នកណាខ្លះជាអតីតសិស្សនៅទីនេះ? អ្នកណាខ្លះដែលកំពុងរៀននៅទីនេះ?

ប្រវត្តិសង្ខេបនិងភាពជឿនលឿន


វិទ្យាល័យហ៊ុនសែនចំការដូងមានទីតាំងបច្ចុប្បន្ននៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ 
វិទ្យាល័យហ៊ុនសែនចំការដូងត្រូវបានសាងសង់តាំងពីឆ្នាំ១៩៩៦មកម្ល៉េះកាលនោះមានតែអាគារមួយខ្នងតែប៉ុណ្ណោះរហូតដល់ឆ្នាំ២០០៣,២០០៤,២០០៥...សាលាបានសាងសង់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្នមានអាគារសម្រាប់សិក្សារាល់ថ្ងៃចំនួន៥អាគារ អាគារសម្រាប់សិស្សាមានកំពស់២ជាន់ទល់មុនអាគារធនធានដែលទើបនឹងសាងសង់នៅឆ្នាំ២០១៨​ចំនួន១អាគារ អាគារកាត់ដេរចំនួនមួយ​ ក្លឹបយុវជនចំនួនមួយដែរនិងជាពិសេសគឺមានអាគារធនធានដ៍ល្អមួយដែលត្រូវបានសាងសង់ឡើងសម្រាប់ពិសោធន៍ សិក្សាអំពីកុំព្យូទ័រ(Computer) និងសិក្សាអំពីអ្វីៗដែលសាលាអាចធ្វើបាន។ នៅវិទ្យាល័យហ៊ុនសែនចំការដូងមានទីឃ្លាធំទូលាយងាយស្រួលសម្រាប់សិក្សានុសិស្សទទួលយកចំនេះដឹងហើយនាពេលបច្ចុប្បន្នសាលាបានសម្រេចសមិទ្ធិផលជាច្រើនជាបន្តបន្ទាប់នឹងជាពិសេសគឺរូបសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះបាទជ័យវរ្ម័នទី៧​ និងរូបសំណាក់លោកតាក្រម ង៉ុយ ដែលបានសាងសង់ឡើងដើម្បី:


រូបសំណាកព្រះបាទជ័យវរ្ម័នទី៧



រូបសំណាកនេះត្រូវបានគេសាងសង់ឡើងដើម្បីឧទ្ទិសកុសលដល់ចំពោះព្រះអង្គដែលបានសោយទិវង្គត នាពេលកន្លងមកហើយដើម្បីរំលឹកដល់ភាពអង់អាចក្លាហ៊ានហានពលីជីវិតដើម្បីជាតិបានទទួលសុខសាន្ត។ នាសម័យនោះព្រះបាទជ័យវរ្ម័នទី៧បានធ្វើអោយប្រទេសសុវណ្ណភូមិ(ខ្មែរ)ទទួលបានឈ្មោះថាសម័យមហានរគដែលកាលនោះប្រទេសកម្ពុជាមានភាពរុងរឿងលើគ្រប់វីស័យហើយ
ជាពិសេសមានទឹកដីធំទូលាយអស្ចារ្យ។


រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន​ ណាត




រូបសំណាកនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសកុសលដល់សម្តេចព្រះសង្ឃរាជ ជួន​ ណាត និងសម្រាប់រំលឹកដល់ភាពអស្ចារ្យរបស់លោកកាលពីលោកនៅមានជីវិតដែលលោកជាសម្តេច
សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាដែលលោកបានបន្សល់ទុកនូវឯកសារជាច្រើនដូចជាវចនានុក្រម​ កំណាព្យ​ សៀវភៅធម៏ បាលីនិងឯកសារជាច្រើនទៀត។លោកបានជួយអោយកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យដូចជាវិស័យអប់រំ​ សាសនា​ប្រពៃណី​ សេដ្ឋកិច្ច...។

រូបសំណាកលោកតាក្រម​​ ង៉ុយ

 រូបសំណាកនេះត្រូវបានគេសាងសង់ឡើងដើម្បីឧទ្ទិសកុសលដល់លោកតា ក្រម ង៉ុយ 
ដែលបានចែកឋានទៅនាពេលកន្លងនិងសម្រាប់រំលឹកដល់ភាពប៉ិនប្រសប់របស់លោកតាក្នុងការតែងកំណាព្យដ៍ល្អសម្រាប់ជាគំរូដល់កូនខ្មែរជំនាន់ក្រោយយកតម្រាប់តាមហើយពិចារណាអំពីបញ្ហាគ្រប់បែបយ៉ាងនៅក្នុងសង្គមកាលពីអតីតកាល បច្ចុប្បន្ន និងអនាគតក្នុងការស្វែងយល់អោយកាន់តែច្បាស់លាស់ថែមទៀត។នេះគឺជាសមិទ្ធផលរបស់សាលាវិទ្យាល័ហ៊ុនសែនចំការដូងតាំងតែពីឆ្នាំ១៩៩៦មកមានការអភិវឌ្ឍន៍ខ្លាំងខ្លាធ្វើអោយមានភាពស្រួលសម្រាប់សិស្សក្នុងការសិក្សាដូច្នេះហើយក្នុងនាមយើងជាយុវជនដែលជាទំពាំងស្នងឬស្សីយើងត្រូវតែខិតខំរៀនសូត្រនិងយល់ដឹងអំពីសង្គមកាន់តែច្បាស់លាស់ថែមទៀតព្រោះបច្ចុប្បន្នឥលូវសាលារត់រកសិស្សគ្រប់ទីកន្លែង។ ជាពិសេសមានលោកគ្រូអ្នកគ្រូដែលពោពេញទៅដោយចំណេះដឹង​ និងសមត្ថភាពពិតៗដែលបានចែករំលែកនូវបទពិសោធន៍ល្អៗដល់សិស្សទាំងអស់គ្នាដោយសីលធម៍ខ្ពស់​ និងមិនប្រកាន់វណ្ណ:​ ឋាន:​ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ។ លើសពីនេះទៅទៀតលោកនាយកសាលា​ លោកនាយករងសាលា នាយិការងសាលា សុទ្ធតែជាអ្នកដឹងនាំល្អ ជាគំរូល្អដល់អ្នកជំនាន់ក្រោយយកតម្រាប់តាម។
បើសិនជាយើងធ្វើដំណើរពីភ្នំពេញមកខេត្តកែបតាមផ្លូវជាតិលេខ៣៣កាត់តាមស្រុកកំពុងត្រាចនោះយើងនឹងបានមកដល់វិទ្យាល័យហ៊ុនសែនចំការដូងនៅផ្នែកខាងស្តាំនៃផ្លូវជាតិលេខ៣៣ជាមិនខាន។
"មានទាំងគំនិត មានទាំងការអនុវត្តនោះនឹងបានសម្រេចជាក់ជាមិនខាន"

Thank you for reading!!!

Arrange in some order By: IN TOLA , Tell: (+855) 965004191

Email. intola001@gmail.com






Tuesday, April 22, 2014

ដើម្បីយុវជនខេត្តកែបចេះប្រើប្រាស់បណ្តាញសង្គមកាន់តែច្បាស់!!!


ឪកាសពិសេសៗសម្រាប់សិស្សនិសិត្សគ្រូបង្រៀនដែលមានចំណាប់អារម្មណ៍ចង់ចេះបង្កើតFacebook , Facebook page, Blog, BribeSpot.com  & ការលើកទឹកចិត្តចំពោះអ្នកសរសេBloogសូមដាក់ពាក្យប្រញាប់ឡើងតាមទូរសព្ទ័លេខ០៧០៨៥៧០៤៦, ០៩៧៦៣៦៥១២៩& ០១១៧៤៤៦៦៨។ការបង្រៀនមានរយ:ពេលតែមួយថ្ងៃប៉ុណ្ណោះហើយអង្គកាតម្លាភាពកម្ពុជាមានផ្តល់ជូន
អាវយឺតម្នាក់មួយ អាហារសម្រន់ និងអាហារថ្ងៃត្រង់សម្រាប់អ្នកចូលរួម។
បញ្ចាក់​ :សិក្ខាកាមត្រូវតែមានSmartphone & Computerផ្ទាល់ខ្លួន(ការបង្រៀនគឺដោយឥតគិតថ្លៃ)។​
ប្រញាប់ឡើងព្រោះចំនួនមានកំណត់គឺតែ៥០នាក់ប៉ុណ្ណោះ!!!
បើសិនជាចង់ដឹងព័ត៏មានបន្ថែមសូមទាក់ទងលេខទូរសព័្ទទាំងបីខាងលើ។
សូមអគុណ!!!